Pheak Kdey 0

ផ្តិមេដៃ៥លាននាក់គាំទ្រព្រះពុទ្ធសាសនាខ្មែរ

25 people have signed this petition. Add your name now!
Pheak Kdey 0 Comments
25 people have signed. Add your voice!
25%
Maxine K. signed just now
Adam B. signed just now

ចាប់ពីពេលផ្សឹកនិងការធើ្វទណ្ឌកម្មព្រះគ្រូទឹម សាខន និងការវាយដំយ៉ាងអមនុស្ស ធម៌ទៅលើព្រះ សង្ឃនៅមុខស្ថានទូតវៀតណាមដោយកំឡាំង ប្រដាប់អាវុធ ឥឡូវវាកំពុងកើតមាន ទៅលើព្រះគ្រូ លួនសុវ៉ាត់ ដែលសកម្មភាពនិងកិច្ចការរបស់ ព្រះអង្គគឺមិនមានអ្វីក្រៅអំពីជួយ ឈឺឆ្អាលដល់ជន រងគ្រោះដែលត្រូវគេរឹបអូសយកដីធ្លីនិងជំលៀស ចេញពីលំនៅស្ថាន។ សាច់ញាតិ របស់ព្រះអង្គ ត្រូវបានទទួលរងគ្រោះនិងចាប់ដាក់ ពន្ធនាគារពីព្រោះការយំទាមទារចង់បានដីធ្វើស្រែ របស់ពួកគេត្រ ឡប់មកវិញ។ យ៉ាងណាក៏ដោយ ការចូលរួមធ្វើសេចក្តីល្អរបស់ព្រះអង្គមិនត្រូវបាន រដ្ឋនិងក្រុម របស់គេមើលឃើញឡើយ។ ផ្ទុយទៅវិញ មេដឹកនាំគណសង្ឃមួយចំនួនបានគាបសង្កត់ បង្ខំព្រះ អង្គអោយចាក ចេញពីវត្តដែលជាជំរកសំរាប់ព្រះសង្ឃកសាងឡើងដោយសទ្ធាពុទ្ធបរិស័ទ ព្រមទាំងទូ ដាក់សៀវភៅ និងស្បង់ចីពរក៏ត្រូវបញ្ជាអោយរុះរើចេញទាំងអស់ដែរ។ ឥឡូវព្រះគ្រូលួន សាវ៉ាត់បាន ក្លាយជាព្រះសង្ឃ ដែលគ្មានវត្តសំរាប់ជ្រកនៅក្នុងព្រះវស្សាដែលជាពុទ្ធបញ្ញតិ្តអោយព្រះសង្ឃគ្រប់អង្គស្នាក់ នៅមួយកនែ្លង អោយគ្រប់បីខែ។


ការបញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមានន័យថារដ្ឋជួយឧបត្ថម្ភព្រះពុទ្ធសាសនា ឬ បំផ្លាញព្រះពុទ្ធសាសនា? ចុះហេតុអ្វីមេដឹកនាំសង្ឃមួយចំនួនត្រូងស្ថិត ក្រោមការអភិសេករបស់ មេដឹកនាំលោកីយ៍? មេដឹកនាំលោកីយ៍ ទាំងនោះមានសីលនិងការលះបង់ជាងព្រះសង្ឃឬ? ហេតុអ្វីបានជាមេដឹកនាំលោកីយ៍ដាក់ឋានះ ខ្លួនឯងខ្ពស់ជាព្រះសង្ឃអ្នកមានសីលហើយយក ស្ថាប័នជាសង្ឃជាឧបករណ៍នយោបាយ?

នៅកម្ពុជា មានតែព្រះសង្ឃល្មោភបុណ្យសក្តិមួយចំនួនតូចប៉ុណ្ណោះដែលមិន បានបដិបតិ្តធម៌ បានត្រឹមត្រូវ ហើយត្រូវបានអភិសេកដោយ មេដឹកនាំលោកីយ៍ ដែលជាអ្នកគ្មានសីលប្រាំនៅ ក្នុងចិត្តទាល់តែសោះ។ ឥឡូវឃើញកាន់តែច្បាស់ថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ធើ្វតាមគ្រប់យ៉ាងតាមបញ្ជារបស់បក្សកាន់អំណាច។

ភស្តុតាច្បាស់ក្រឡែត គឺបក្សកាន់អំណាចកំពុងធើ្វអោយព្រះពុទ្ធសាសនា ខ្មែរមានភាពអាប់អួរ ជាខ្លាំង។

សូមមើលវីដេអូពីការជំលៀសព្រះគ្រូលួន សុវ៉ាត់ដោយបង្ខំ

យើងជាពុទ្ធបរិស័ទដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាថាជាទីពឹងផ្លូវចិត្តនិងជីវិតស្ងប់សុខរបស់ យើង យើងត្រូវធ្វើតួនាទីការពារព្រះពុទ្ធសាសនា

យើងតំណាងអោយព្រះសង្ឃទាំង៦ម៉ឺនអង្គដែលកំពុងគង់នៅក្នុងវត្តជាង៤ពាន់វត្ត បានមើលឃើញ បទបញ្ជាថ្មីៗនេះរបស់មេដឹកនាំសង្ឃជាន់ខ្ពស់ចំពោះបុគ្គល ព្រះគ្រូលួន សាវ៉ាត់ ថាជាការមិនគោរព ដល់គោលធម៌សំខាន់ៗរបស់ព្រះពុទ្ធ និងតួនាទី របស់ព្រះសង្ឃចំពោះសហគមន៍ ហើយសកម្មភាព នេះបានកំពុងគំរាមគំហែង ព្រះពុទ្ធសាសនាខ្មែរទូទាំងប្រទេស

យើងជាពុទ្ធបរិស័ទនិងមិត្តរួមមនុស្សជាតិទួទាំងពិភពលោក សូមរួមគ្នាថ្កោលទោស ចំពោះបទបញ្ជា របស់មេដឹកនាំសង្ឃមួយចំនួននោះ ចំពោះការគំរាមគំហែង ទៅលើព្រះគ្រូលួន សាវ៉ាត់ គឺជាការរំលោភ បំពានលើសិទ្ធិមនុស្ស បំបិទសិទ្ធិការ បញ្ចេញមតិនិងសិទ្ធិចូលរួមក្នុងសង្គម បង្កើតសេចក្តីភ័យខ្លាចក្នុង ចំណោមព្រះសង្ឃទាំងឡាយ និងមិនផ្តល់តំលៃក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍របស់ព្រះភិក្ខុសង្ឃ។

យើងចុះហត្ថលេខាខាងក្រោមនេះដើម្បីការពារព្រះពុទ្ធសាសនា ដើម្បីបជ្ឈប់បទបញ្ជា ដែលគួរអោយ ស្អប់ខ្ពើមពីថ្នាក់ដឹកនាំសង្ឃមួយចំនួននោះ និងដើម្បីការពារមិនអោយ បទបញ្ជានោះកើតមានជាថ្មីម្តងទៀត។

សូមមើលវិដេអូស្តីពីការចូលរួមគ្នាជាកំឡាំង

Links

Share for Success

Comment

25

Signatures